កម្មវិធីមត្តេយ្យសិក្សា ភាសាអង់គ្លេស
ថ្នាក់ទារកដ្ឋាន មត្តេយ្យកម្រិតទាប មត្តេយ្យកម្រិតមធ្យម និង មត្តេយ្យកម្រិតខ្ពស់
(ថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
អ្វីដែលថ្នាក់ទារកដ្ឋាន និងមត្តេយ្យ នឹងសិក្សា ស្វែងយល់:
-
ពង្រឹងជំនាញកាន់ខ្មៅដៃ និងការសរសេរ។
-
ការយល់ពីការបញ្ចេញសម្លេងនៃ តួអក្សរ និង ការប្រកបពាក្យងាយៗ
-
ការរាប់លេខ ពីលេខ ១ ដល់ ១០០ និង ការបូកដកលេខងាយៗ
-
ការហាត់កីឡា វិចិត្រសិល្បៈ និង ចំណេះដឹងសកល
-
ជំនាញសង្គម ដូចជាការចេះគោរពវិន័យ ការបង្កើតមិត្តភាព ការចេះជួយគ្នា និង ការ ចែករំលែក ការចូលរួមសកម្មភាពក្នុងថ្នាក់ ការបង្ហាញអារម្មណ៍។ល។
-
ការអភិវឌ្ឍន៍ជំនាញភាសាអង់គ្លេសតាមរយៈសម្មភាពក្នុងថ្នាក់ និង ការសន្ទនាជាភាសាអង់គ្លេស
អ្វីដែលយើងផ្ដល់ជូន
គ្រូបង្រៀនភាសាអង់គ្លេស
នៅក្នុងថ្នាក់និមួយៗ សាលាយើងមានផ្ដល់ គ្រូបង្រៀនឯកទេស ដែលមានភាសាដើមកំណើត ជាភាសាអង់គ្លេសម្នាក់ ដើម្បីបណ្តុះបណ្ដាលជំនាញភាសាអង់គ្លេសរបស់សិស្ស។
ជំនួយការគ្រូបង្រៀន
នៅក្នុងថ្នាក់និមួយៗ សាលាយើងមានផ្ដល់ ជំនួយការគ្រូបង្រៀនជនជាតិខ្មែរម្នាក់ ដែលនៅប្រចាំការក្នុងថ្នាក់ដើម្បីជួយសម្របសម្រួលសកម្មភាពនៅក្នុងថ្នាក់។
កម្មវិធីសិក្សាស្ដង់ដារអន្តរជាតិ
សាលាយើងប្រតិបត្តិតាមកម្មវិធីសិក្សាដែលមានស្ដង់ដារអន្តរជាតិ សម្រាប់មុខវិជ្ជា ភាសាអង់គ្លេស សិល្បៈ គណិតវិទ្យា វិទ្យាសាស្ត្រ និង វិទ្យាសាស្ត្រសង្គម។
ការសិក្សាផ្អែកលើការលេង
សិស្សទាំងអស់ នឹងសិក្សាតាមរយៈការអនុវត្តផ្ទាល់ និងការលេងល្បែងកំសាន្តផ្សេងៗ ដែលនឹងជួយជំរុញឲ្យពួកគេបានហាត់កាយសម្បទា និង ចូលរួមបង្កើតបរិយាកាសរីករាយ។